សំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។
តំរូវការជាមូលដ្ឋាន:
- ស៊ីមកាតដើមរបស់ប្រទេស ដែលទូរស័ព្ទ IPHONE ជាប់កុងត្រា
ឧ. ស៊ីមកាត AT&T បើសិនជា IPHONE របស់លោកអ្នក ជា IPHONE ដែលទិញមកពី អាមេរិក ហើយជាប់កុងត្រា AT&T
ចូលទៅ SETTINGS->GENERAL->ABOUT រួចមើល MODEL: MC—LL … LL កន្ទុយ មានន័យថា IPHONE ជា IPHONE ជាប់កូដរបស់ AT&T
- ស៊ីមកាត ស្រុកខ្មែរ ដែលចង់ប្រើ
- IPHONE 3GS/4/ 4S ដែល JAILBREAK រួច BASEBAND អ្វីក៏បាន
- កម្មវិធី SAM ដោនឡូដបានពី CYDIA
ដំឡើងកម្មវិធី SAM:

1. ជាដំបូង សូមបើកកម្មវិធី Cydia រួចចូលទៅ Manage-> Sources-> Edit-> Add រួចបន្ថែមប្រភព:http://repo.bingner.com បន្ទាប់មក ចុច Add Source-> Return to Cydia។

2. ចូលទៅ Search ហើយវាយពាក្យ SAM រួចចុចលើ SAM-> Install-> Confirm-> Reload SpringBoard ដើម្បី Respring។

3. ក្រោយ Respring រួច សូមដាក់ស៊ីម AT&T ចូល បន្ទាប់មក
សូមចុចលើកម្មវិធី SAMPrefs រើសយក Utilities-> De-Activate iPhone->
OK ដើម្បី ដោះ Activate។ ចុច ប៊ូតុង SAM ដើម្បី ត្រឡប់មកផ្ទាំងដើមវិញ
រួចចុចប៊ូតុង More Information។ សូមកត់ចំណាំលេខ IMSI ក្នុងប្រអប់ SIM Details ឬចុចលើ លេខទាំងនោះម្តង ហើយរើសយក Select All-> Copy ក៏បាន។ បន្ទាប់មក សូមចុចដោះ ស៊ីមកាត AT&T ចេញ។

4. សូមដាក់ស៊ីមកាតស្រុកខ្មែរ ដែលលោកអ្នក ចង់ប្រើ (ឧ. ស៊ីម Hello) រួច
ត្រឡប់មកផ្ទាំងដើមរបស់ កម្មវិធី SAM រួចចុចបើកប៊ូតុង Enabled។ រួចសូម រើសយក
ព័ត៌មានដូចតទៅ:
- ចុចប៊ូតុង Method រួចរើសយក By Country and Carrier
- ចុចប៊ូតុង Country រួចរើសយក Cambodia
- ចុចប៊ូតុង Carrier រួចរើសយក បណ្តាញទូរស័ព្ទរបស់ស៊ីម
(សំរាប់លោកអ្នក ដែលប្រើ Beeline គឺមិនមានអោយរើសទេ …. នេះ គឺជាកន្លែងខ្វះចន្លោះរបស់ កម្មវិធី SAM ហើយយើង បានទាក់ទងទៅ លោក Sam ហើយ ទាក់ទងនឹងបញ្ហានេះ)
- ចុចលើ SIM ID រួចរើសយក លេខដែលវាផ្តល់ជូន

5. ចុចលើ More Information រួចចុចលើ ប៊ូតុង Spoof Real SIM to SAM ->
OK។ បន្ទាប់មក រំកិលផ្ទាំងអេក្រង់ចុះក្រោម មកប្រអប់ SAM Details
រួចវាយបញ្ចូលលេខ ដែលយើងបាន កត់ចំណាំ ត្រង់ជំហានទី 3 ឬចុចលើលេខនោះ រួចរើសយក
Select All-> Paste ក៏បាន។
ចំណាំ: សូមប្រាកដថា លោកអ្នក វាយលេខនេះ ក្នុងប្រអប់ SAM Details មិនមែន SIM Details នោះទេ។

ចំណាំ: សូមប្រាកដថា លោកអ្នក វាយលេខនេះ ក្នុងប្រអប់ SAM Details មិនមែន SIM Details នោះទេ។

6. បន្ទាប់មក ត្រឡប់មកផ្ទាំងដើមរបស់កម្មវិធី SAM វិញ រួចរើសយក Utilities
-> Attempt Activation។ បើលោកអ្នក ធ្វើបានត្រឹមត្រូវ នោះ iPhone
របស់លោកអ្នក នឹង Respring មិនខាន។
7. ក្រោយ Respring រួច សូមបើកកម្មវិធី SAMPrefs ម្តងទៀត រួចក្នុងប្រអប់ Enabled សូមបិទវា។

8. បន្ទាប់មក ដោត iPhone នឹងខ្សែ USB តទៅកុំព្យូទ័រ ហើយបើកកម្មវិធី iTunes នោះ iTunes នឹងធ្វើការ Activate និង Unlock iPhone របស់លោកអ្នក មិនខាន។
- បើជួបសារថា iPhone fail to Activate សូមដោះខ្សែ USB រួចបិទ iTunes រួចតភ្ជាប់ និងបើកកម្មវិធី iTunes ម្តងទៀត។ ធ្វើ 2-3 ដង នោះនឹងបានសំរេចមិនខាន។
- តែបើជួបសារថា Sim Cards is not supported នោះលោកអ្នក ត្រូវធ្វើឡើងវិញម្តងទៀត