Tuesday, November 19, 2013

on

រូបភាព​ : គេ​ហែរជំនួន ដែល​បាន​ពី Google
   គួរ​រំលឹក​ផង​ដែរ​ថា ខ្ញុំ​ធ្លាប់​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នេះ​ជា​ច្រើន​ លើក​ច្រើន​សារ​មក​ហើយ តាំង​ពី​ ពូ​ដា​ខ្ញុំ​ បង​ជី​ដូន​មួយ (ម៉ាក់​លី​ហ្សា) និង​អ្នក​ជិត​ខាង។ ពេល​នេះ​សូម​លើក​យក​អត្ថ​បទ​ដែល​ទាក់​ទង​នឹង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ ខ្មែរ  ដើម្បី​ឲ្យ​ជន​រួម​ជាតិ​បាន​សិក្សា​ស្វែង​យល់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ឬ​មួយ​ទៅ​ដណ្តឹង​ប្រពន្ធ​ទៅ​ខុស​របៀប​ម៉ែ​ឪ​គេ​ដេញ​ទាត់​រត់​មក​​ផ្ទះ​មិន​ ទាន់ :D។ អាពាហ៍​ពិពាហ៍ គឺ​ជា​ការ​នាំ​កូន​ស្រី​ទៅ​រៀប​មង្គល​ការ​នៅ​ផ្ទះ​ខាង​កូន​ប្រុស ហើយ​នាំ​កូន​ប្រុស​ទៅ​រៀប​មង្គល​ការ​នៅ​ផ្ទះ​ខាង​កូន​ស្រី។ ប៉ុន្តែ​ដោយ​សារ​ទំនៀម​ទំលាប់​ប្រ​ពៃ​ណី​ខ្មែរ​បាន​ឲ្យ​តំលៃ​ខ្ពស់​ទៅ​លើ​ កូន​ស្រី ដូច​នេះ​ហើយ អាពាហ៍​ពិពាហ៍ មាន​ន័យ​ថា ការ​នាំ​កូន​ប្រុស​ទៅ​រៀប​មង្គល​ការ​នៅ​ផ្ទះ​ខាង​កូន​ស្រី។ តាម​ប្រ​ពៃ​ណី​ខ្មែរ ការ​រៀប​ចំ​អាពាហ៍​ពិពាហ៍ មាន​រៀប​ចំ​តាម​លំ​នាំ​ដូច​ខាង​ក្រោម ៖

ក. មុនពេលរៀបការ ៖

៙ ពិធី​ចែ​ចូវ : ៣​លើក (ជើងទី១-២ ត្រូវ​ជ្រើស​រើស​ស្រ្តី​ម្នាក់, ទី៣ ត្រូវ​ការ​ស្រ្តី ៣​នាក់)
៙ ពីធី​ស្តី​ដណ្តឹង
៙ ពិធី​ជូន​ពេ​លា

ខ. ពេល​រៀប​ការ


- ថ្ងៃ​ទី ១ ៖ ថ្ងៃ​ចូល​រោង ៖
៙ សង់​រោង​ការ (កូន​ប្រុស​ជា​អ្នក​ធ្វើ)
៙ វេច​នំ​អន្សម​នំ​គម (កូន​ស្រី​ជា​អ្នក​ធ្វើ)

- ថ្ងៃ​ទី ២ ៖ ស៊ី​កំណត់ ៖
៙ ហែរ​កូន​កំលោះ​មក​ផ្ទះ​កូន​ក្រមុំ
៙ ពិធី​សែន​ព្រេន​ជី​ដូន​ជីតា
៙ ហូប​អា​ហារ
៙ ពិធី​កាត់​សក់
៙ សែន​ក្រុង​ពាលី
៙ ពិធី​សូត្រ​មន្ត
៙ ពិធី​រៀប​រៀង​ផ្លែ​ឈើ (ជ្រើស​រើស​ក្មេង​ស្រី៤, ក្មេង​ប្រុស​៤)
៙ ពិធី​បុក​ល័ក្ត ធ្វើ​ធ្មេញ។

- ថ្ងៃទី ៣ : សំពះ​ផ្ទឹម (ចេញ​យក​ពា​លា, ហែរ​កូន​កំលោះ​ទៅ​លើ​ផ្ទះ​កូន​ស្រី)
៙ សំពះ​ផ្ទឹម
៙ ពិធី​បង្វិល​ពពិល
៙ ពិធី​ចង​ដៃ
៙ ពិធី​បាច​ផ្កា​ស្លា
៙ ពិធី​តោង​ស្បៃ​កូន​ក្រមុំ
៙ ពិធី​សារ​កន្ទេល
៙ ពិធី​លាង​អា​ហារ
៙ ពិធី​ផ្សំ​ដំណេក


គ. ក្រោយ​ពេល​រៀប​ការ ៖

៙ រៀប​ចង្ហាន់ និង​យក​ផ្កា​ស្លា​ច្បង​ទៅ​វត្ត
៙ ទៅ​សួរ​សុខ​ទុក្ខ​ញាតិ សណ្តាន សួរ​សុខ​ទុក្ខ​ញាតិ​មិត្ត
៙ ចុះ​អាត្រា​នុ​កុល​ដ្ឋាន (សំបុត្រ​អាពាហ៍​ពិពាហ៍)។

៙ ខ្ញុំ​សង្កេត​ឃើញ​ថា យុវជន​យើង​ជំនាន់​ក្រោយ​នេះ​ភាគ​ច្រើន​ធ្វើ​ខុស​ទៅ​នឹង​ប្រពៃ​ណី​ទំនៀម​ ទម្លាប់​ខ្មែរ​ដ៏​ផូរផង់​របស់​ដូន​តា​យើង។ ដូច​នេះ​សូម​យុវជន​ទាំង​អស់​កុំ​ធ្វើ​អំពើ​នេះ​បន្ត​ទៀត។